លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត (តំបន់សេដ្ឋកិច្ចពិសេស ISI SEZ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រសៀលថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦\
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយក្រុមការងារ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត (តំបន់សេដ្ឋកិច្ចពិសេស ISI SEZ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់មក ក្រុមការងារបានបន្តទស្សនកិច្ចរោងចក្រចំនួន២ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិតក្នុងនោះ៖
១.រោងចក្រ ORLON ZINC INDUSTRY (CAMBODIA) CO., LTD. ដែលជារោងចក្រផលិតសារធាតុគីមី (ស័ង្កសីអុកស៊ីត)
និង២.រោងចក្រ ROADBOSS TIRE (CAMBODIA) CO., LTD. ដែលជារោងចក្រផលិតសំបកកង់រថយន្ត។
ព័ត៌មានទាក់ទង